Join BarCamp Phnom Penh
Event Guide
ការណែនាំមួយចំនួនអំពី បាឃែមភ្នំពេញ ២០១១
- គ្រប់គ្នាអាចចុះឈ្មោះជាមុននៅក្នុងវិបសាយ៖ http://barcampphnompenh.org/ ។ ក្នុងវិបសាយនេះ លោកអ្នកនឹងឃើញប៊ូតុង Register សូមចុចលើវា រួចបញ្ចូលនូវពត៏មានផ្សេងៗរបស់អ្នក ដូចជាទំហំអាវ និងវិបសាយផ្ទាល់ខ្លួនជាដើម។ គោលបំណងនៃការចុះឈ្មោះនេះគឺដើម្បី ឲ្យអ្នករៀបចំកម្មវិធីរបស់យើងបានដឹងថានឹងមានមនុស្សប៉ុន្មាននាក់ មកចូលរួមពាក់អាវទំហំណាខ្លះ ដែលយើងខ្ញុំងាយស្រួលរៀបចំជាមុន ។
- ក្នុងឆ្នាំនេះ អ្នកអាចបង្ហាញជាមុននូវប្រធានបទដែលអ្នកចង់ចែករំលែក ដូចនេះ សូមបញ្ចូលឈ្មោះ អ៊ីមែលទំនាក់ទំនង ប្រធានបទដែលអ្នកចង់បង្ហាញនិងចែករំលែក ឬមើលប្រធានបទរបស់អ្នកដ៏ទៃនាផ្នែក Sessions នៅលើវិបសាយ។
- សូមអញ្ជើញមកចូលរួមកម្មវិធីរបស់យើងឲ្យទាន់ម៉ោង (ម៉ោង ៨ ព្រឹកជាកំហិត) ព្រោះអ្នកអាចបាត់បង់ឱកាស ទទួលបានអាវយឺតបាខែម និងវត្ថុអនុស្សាវរីយ៍ផ្សេងទៀតពីកម្មវិធីក៏ដូចក្រុមហ៊ុននានា ។
- កុំភ្លេចយក Laptop មកជាមួយផង (ប៉ុន្តែមិនជាការចាំបាច់ខ្លាំងទេ) … វាចាំបាច់ប្រសិនបើអ្នកមានកម្មវិធីឬប្រធានបទត្រូវបង្ហាញ ឬអ្នកចង់ប្រើអ៊ីនធឺណិត និងស្វែងរកព័ត៌មានបន្ថែមពីអ្វីដែលអ្នកបានរៀនក្នុងអំឡុងពេលនោះ ពីព្រោះថានឹងមានការផ្ដល់អ៊ីនធឺណិតតាមបែបWi-Fiដោយឥតគិតថ្លៃរយៈពេល ពីរថ្ងៃ ។
- បើអាចសូមយក ព្រីសម្រាប់ដោតភ្លើងមកជាមួយផង សម្រាប់ចែករំលែកជាមួយមិត្តភ័ក្ដិរបស់អ្នកឬអ្នកចូលរួមដទៃទៀត (យើងខ្ញុំគ្មានព្រីភ្លើងគ្រប់គ្រាន់សម្រាប់គ្រប់គ្នាទេ យើងមានតែរន្ធដោតភ្លើងដែលនៅតាមសសររបស់សកលវិទ្យាល័យតែប៉ុណ្ណោះ)។
- សូមជជែកលេងជាមួយអ្នកដែលយើងយល់ថាអាចផ្ដល់ការណែនាំ ឬគំនិតល្អ ក្នុងម៉ោងទំនេរ ។ មានអ្នកចូលរួមដែលអញ្ជើញមកពីប្រទេស សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ថៃ អាល្លឺម៉ង់ អាមេរិក… សូមសាកសួរ និងជជែកកម្សាន្តជាមួយពួកគេ ពីការរីកចម្រើន និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ឬគំនិតអាជីវកម្មថ្មីៗ ឬការសិក្សានៅបរទេស ការធ្វើដំណើរកម្សាន្ត ជាដើម។ល។
- ពេលមកដល់អ្នកត្រូវទៅកន្លែងចុះឈ្មោះដើម្បីចុះឈ្មោះ យកផ្លាកឈ្មោះ និង Coupon សម្រាប់អាវយឺតបាឃែមដ៏ស្រស់ស្អាត ។ បន្ទាប់មក សូមយក Coupon បើកអាវ ហើយសូមពាក់វា (បើអាច) កំឡុងពេលនេះលោកអ្នកអាចអញ្ជើញទៅកាន់កន្លែងបើកកម្មវិធី ឬអាចដើរទស្សនាការដាក់តាំងបង្ហាញសេវាកម្ម ផលិតផល របស់ក្រុមហ៊ុននានា ។
- សូមស្ដាប់ការប្រកាស ណែនាំផ្សេងៗរបស់ពិធីករ ពិធីការិនី អំពីកម្មវិធីនានាដែលមានក្នុងព្រឹត្តិការណ៍នេះ ។ ការបើកកម្មវិធីនឹងចាប់ផ្ដើមនៅម៉ោង ៩ ជាកំហិត ដោយមានការអញ្ជើញចូលរួមចាប់អារម្មណ៍កម្មវិធីពីសំណាក់វាគ្មិនមកពី ក្រុមហ៊ុននានា និងការប្រកាសបើកកម្មវិធីពីសំណាក់លោក សកលវិទ្យាធិការ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ។
- លោកអ្នកមានម៉ោងសម្រាកអាហារថ្ងៃត្រង់ ចាប់ពីម៉ោង១២ ដល់ ម៉ោង១ ។ សូមប្រើប្រាស់ម៉ោងពិសាអាហារថ្ងៃត្រង់នេះ សម្រាប់សំណេះសំណាលលេងជាមួយមិត្តភ័ក្ដិ ឬអញ្ជើញអ្នកមកពីក្រៅទៅពិសាអាហារនៅក្បែរៗសាលា ។
- នៅរសៀលម៉ោង១ ដល់ម៉ោង ២ ទាំង ២ ថ្ងៃ មានកម្មវិធីលេងកម្សាន្តបានរង្វាន់ និងការសម្ដែងផ្សេងៗ សូមចូលរួម ដើម្បីសម្ដែង និងលេងកម្សាន្តជាមួយក្រុមការងារក៏ដូចជាអ្នកចូលរួមដទៃទៀត ។
-
នៅពេលចប់កម្មវិធី ប្រសិនបើអាចសូមមេត្តានៅជួយពួកយើងខ្ញុំ ដូចជាជួយប្រមូលសម្រាមដាក់ក្នុងធុង និងជួយដកផ្លាកផ្សេងៗចេញពីជញ្ជាំង។
សូមថ្លែងអំណរគុណទុកជាមុន ។ - រៀបចំខ្លួនអោយរួចរាល់ និងមានឆន្ទៈក្នុងការចូលរួម
- ចូលរួមដោយនាំមកនូវគំនិតសម្រាប់វគ្គធ្វើបទបង្ហាញ។ អ្នកមិនចាំបាច់ត្រូវតែជាអ្នកជំនាញលើប្រធានបទរបស់អ្នកនោះ ទេ។ប្រសិនបើអ្នកមិនច្បាស់ អ្នកដទៃដែលចូលរួមអាចជួយអ្នកបាន។ នេះគឺជាវិធីសាស្ត្រល្អមួយក្នុងការចូលរួមដោយសារវាមានការចូលរួមចែករំលែកចំណេះដឹងដោយគ្រប់គ្នាដែលបានចូលរួម ជាជាងមកតែពីអ្នកបង្ហាញ ឬវាគ្មិន។
- សម្រាប់លោកអ្នកដែលមានប្រធានបទសម្រាប់ចែករំលែក សូមត្រៀមប្រធានបទរបស់លោកអ្នកជាមុន ដើម្បីបិទប្រកាសនៅលើក្ដារខៀន ។ (មុនបិទប្រកាសសូមស្ដាប់ការណែនាំរបស់អ្នករៀបចំកម្មវិធី) ។ ក្រដាសសម្រាប់សរសេរ ប្រធានបទនឹងមានចែកជូនដោយអ្នកស្ម័គ្រចិត្តកម្មវិធីបាឃែម ។
- សម្រាប់លោកអ្នកដែលមិនមានប្រធានបទសម្រាប់ចែករំលែក តែមានបំណងមកចូលរួមស្ដាប់ សូមមើលក្ដារខៀននៅពេលគេបិទប្រធានបទ ប្រសិនបើលោកអ្នកពេញចិត្តប្រធានបទណាមួយសូមមើលលេខបន្ទប់ មើលភាសា (ថាតើពេលធ្វើបទបង្ហាញគេនិយាយភាសាខ្មែរ ឬអង់គ្លេស) រួចរួសរាន់ចូលទៅកាន់បន្ទប់នោះដើម្បីចូលរួមស្ដាប់ការចែករំលែក ចំណេះដឹងនេះ ។ ពេលអ្នកចូលរួមស្ដាប់ ប្រសិនបើមិនពេញចិត្ត លោកអ្នកអាចត្រលប់មកកាន់ក្ដារខៀនប្រធានបទដើម្បីមើលប្រធានបទផ្សេងៗ ទៀតថាតើនៅបន្ទប់ណា រួចអញ្ជើញទៅបន្ទប់នោះ ។ ពេលចូលរួមស្ដាប់ សូមបញ្ចេញមតិយោបល់ ឬធ្វើការសាកសួរសំណួរផ្សេងៗដែលទាក់ទងជាមួយប្រធានបទដែលអ្នកកំពុងស្ដាប់ ។
វិធានមួយចំនួននៅក្នុង BarCamp PP2011 សម្រាប់អ្នកដែលមានប្រធានបទចង់បង្ហាញ និងចែករំលែក
- សូមជួយនិយាយអំពី BarCamp Phnom Penh ២០១១ នៅក្នុងប្លក់ ឬវិបសាយរបស់អ្នក
- សូមអ្នកប្រើប្រាស់ blogging, tweeting, facebooking ទាក់ទងនឹង BarCamp Phnom Penh ២០១១ (facebook & facebook: barcamppp)
- សូមបង្ហាញជាមុននូវប្រធានបទដែលអ្នកចង់ចែករំលែក ដោយសរសេរចំណងជើងប្រធានបទ(Title) ការពណ៌នាខ្លី (Description) ឈ្មោះ (Presenter name)និងភាសានិយាយ(Language) នៅលើវិបសាយបាឃែមភ្នំពេញ ។ ក្នុងករណីមានបន្ទប់ទំនេរ ក្រោយពីបានរៀបចំប្រធានបទដែលដាក់បង្ហាញជាមុននៅលើវិបសាយ ក្រុមការងារ បាឃែមភ្នំពេញ នឹងរៀបចំផ្តល់ឪកាសដល់អ្នកចូលរួមបិទបង្ហាញប្រធានបទដែលខ្លួនទើបនឹកឃើញ។
- សូមចូលរួមដោយនាំយកមកនូវគំនិតថ្មីៗ ល្អៗសម្រាប់ចែករំលែកដល់អ្នកចូលរួមទាំងឡាយ
- សូមនាំមកនូវប្រធានបទគួរជាទីចាប់អារម្មណ៍ និងផ្ដល់ប្រយោជន៍ដល់អ្នកចូលរួម
- ករណីមានប្រធានបទច្រើនក្នុងកំឡុងពេលប្រកាសបិទលើក្ដារខៀន យើងអាចធ្វើការបោះឆ្នោតពីអ្នកចូលរួមដើម្បីជម្រុះប្រធានបទក្នុង ម៉ោងដូចគ្នាចេញខ្លះ ។
វិធានមួយចំនួននៅក្នុង BarCamp PP2011 សម្រាប់អ្នកចូលរួមស្ដាប់បទបង្ហាញ
- សូមជួយនិយាយអំពី BarCamp Phnom Penh ២០១១ នៅក្នុងប្លក់ ឬវិបសាយរបស់អ្នក
- សូមប្រើប្រាស់ blogging, tweeting, facebooking ទាក់ទងនឹង BarCamp Phnom Penh ២០១១ (facebook & facebook: barcamppp)
- សូមប្រើប្រាស់ការចូលរួមរបស់អ្នកឲ្យមានតម្លៃ និងជ្រើសរើសឲ្យចំប្រធានបទដែលពិតជាផ្ដល់ប្រយោជន៍ដល់អ្នក
- សូមសាកសួរដេញដោល ផ្ដោះប្ដូរយោបល់ក្នុងម៉ោងចែករំលែកចំណេះដឹង ជាមួយអ្នកធ្វើបទបង្ហាញ និងអ្នកចូលរួមស្ដាប់ផ្សេងៗនៅរាល់ចុងបញ្ចប់នៃបង្ហាញនីមួយៗ
What should you bring and put yourself on?
* A laptop (optional); our exclusive Internet Service Provider sponsor offer dedicated fiber-optic, high-speed Internet connection during the two-day conference. Wi-Fi (wireless Internet connection) is available for free, without having you to order a cup of coffee.
* Some spare power cords (optional).
* Any stuff you want to share with your fellow participants.
* Jeans and T-shirt are just fine.
What to do?
* Come with ideas to share with your fellow participants.
What would you receive and encounter?
* Knowledge, ideas, meeting with technology enthusiasts
* T-shirts, tea break, drinking water, cool stickers, other free gift from sponsors. You can also bring your own pack of lunch, if you wish.
A Quick Guide to BarCamp Phnom Penh ‘11:
* Pre-register on our official website: http://barcampphnompenh.org/. On the site, you’ll find a link (Register now). Please add your name, topics you’d like to learn/present and any organization you represent on the form, to give coordinators an idea as to how many people are coming (and to get your T-shirt and name-tag).
* Showing up at the announced starting time will be fine. Show up late, you’ll miss some social activity and your T-shirt, among other things/stuff.
* Bring a laptop (not always necessary) – It’s great for showing off that program you mentioned in your session. Plus, at the BarCamp Phnom Penh conference, University of Puthisastra (UP), wireless Internet connection is provided, and plenty of downtime to browse around and look into everything you’ve learned.
* When you arrive, go to the pre-registration desk, where you can claim your name-tag (and a nice T-shirt). There, Ms. Pagna the Master of Ceremony will walk you through the entire event. After this, people who intend to lead a session will add their session info to an empty schedule grid (may be moved around early on). If you see a session you’re interested in, go for it.
* After a couple of sessions, you will have a significant amount of downtime for lunch. Feel free to wander around and socialize while or after you eat. More announcements will be made, and any newly proposed sessions will be announced.
* Once the sessions are finished, please stick around to clean up. It’s generally as simple as throwing trash away and taking down signs, but all the help is appreciated.
* Be ready/willing to participate – come with an idea for a presentation session. You don’t have to be an expert at your topic; as long as it’s not too specific, there’ll probably be someone else present who can help you out. You can also contribute to the conversation during a session. This is a great way to participate, since it spreads knowledge from everyone, instead of just the presenter/speaker.
Some Rules of BarCamp Phnom Penh
* You do talk about BarCamp Phnom Penh ‘11.
* You do blogging, tweeting, facebooking about BarCamp Phnom Penh ‘11.
* If you want to present, you must write your topic and name in a presentation slot (whiteboards will be provided).

